Home / ព្រឹត្តិការណ៍សំខាន់ៗ / វឌ្ឍនភាពវិស័យទេសចរណ៍ខេត្ត ក្នុងដំណើរត្រៀមរៀបចំពិធី បុណ្យសមុទ្រលើកទី៥

វឌ្ឍនភាពវិស័យទេសចរណ៍ខេត្ត ក្នុងដំណើរត្រៀមរៀបចំពិធី បុណ្យសមុទ្រលើកទី៥

ខេត្តព្រះសីហនុ៖ ជាប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់  ក្នុងការទាក់ទាញវិនិយោគ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និង
ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ ដ៍សំខាន់រួមចំណែកធ្វើឲ្យតំបន់ឆ្នេរសមុទ្រកម្ពុជា មានការវិវត្តប្រែមុខមាត់
ថ្មីស័ក្កិសមនឹងកិត្តិនាម ឆ្នេរសមុទ្រកម្ពុជា“តារារះនាទិសនិរតី” និងជាសមាជិកក្លិបឆ្នេសមុទ្រ ដែលស្អាតបំផុតលើ
សកលលោក។

ដូចនេះ ក្នុងនាមជាម្ចាស់ផ្ទះ ដែលនឹងត្រូវរៀបចំពិធីបុណ្យសមុទ្រលើកទី៥ នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរខេត្ត
ព្រះសីហនុ បានកែលំអនូវហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពមួយចំនួន រួមមាន៖ រមណីយដ្ឋានឆ្នេរឯករាជ្យ រមណីយដ្ឋាន
ឆ្នេរអូរឈើទាល, វិថី២ធ្នូ, វិថី២៨មិថុនា, រង្វង់មូលក្លឹបឆ្នេរស្អាត, សួនច្បារវិមានឯករាជ្យ, សួនច្បាររង្វង់មូលត្រីដូហ្វីន និងទីតាំងសំខាន់ៗមួយចំនួនទៀត ដើម្បី ឆ្លើយតបនឹងពិធីបុណ្យសមុទ្រ បុណ្យឆ្លងឆ្នាំសកល និង ដើម្បីបង្កើន
សោភ័ណភាពទីក្រុងស្អាត។ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ កំពុងកែលំអយ៉ាងមមាញឹក ស្របតាមលក្ខណៈបច្ចេកទេស និងឲ្យបានទាន់ពេលវេលា សម្រាប់ពិធី បុណ្យសមុទ្រនាពេលខាងមុខ ដើម្បីជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជា
ពលរដ្ឋក្នុងមូលដ្ឋានពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកសម្រាកកម្សាន្ត និងទស្សនាខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនិរតីនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ២៣០គ.ម ពីរាជធានី
ភ្នំពេញ តាមផ្លូវជាតិលេខ៤ និងមានចម្ងាយ២៦០គ.ម តាមផ្លូវជាតិលេខ៣ និងមានព្រំប្រទល់ខាងជើងទល់ស្រុកស្រែ
អំបិលខេត្តកោះកុង ខាងកើតទល់នឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ និងស្រុកទឹកឈូ ខេត្តកំពត ខាងត្បូង និងខាងលិចទល់
នឹងឈូងសមុទ្រថៃ ។ ខេត្ត មានស្ថានភាព ផ្ទៃដី ២/៣ ជាដីព្រៃភ្នំ និងខ្ពង់រាប ដែលមាន ផ្ទៃដីសរុប ២,៦៥៨.៩០
គីឡូម៉ែត្រការ៉េ មានឆ្នេរសរុបប្រវែង ១៧១.៦២ km កោះមានចំនួនសរុប៣២កោះ ។ ទូទាំងខេត្តចែកចេញជាៈ ១ក្រុង
៣ស្រុក ២២ឃុំ ៥សង្កាត់ និង ១១១ភូមិ ដែលមាន ៤៣,៦៣៩ គ្រួសារ ប្រជាជនសរុប ២០៩.៧៣០នាក់ ក្នុងនោះស្រី
ចំនួន ១០៥.៨២៩ នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ១៣៤.៣៣៥នាក់ កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំមាន ២%
ដង់ស៊ីតេប្រជាជនរស់នៅ ៧៩នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។ កំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កំរិតខ្ពស់ ៣០%
កំរិតមធ្យម ៥០% និងកំរិតទាប ២០% ក្នុងនោះអត្រាគ្រួសារប្រកបរបរកសិកម្មជាចម្បងមានៈ ៣២.៥១% គ្រួសារ
ប្រកបរបរសិប្បកម្មមាន ១.៦២% គ្រួសារប្រកបរបរ សេវាកម្មមាន ២៩.៣៧% គ្រួសារធ្វើជំនួញផ្សេងៗមាន៩.៧៣%។
អត្រាប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗ មាន១,៦៦៨.២ ដុល្លាអាមេរិក និងអត្រាកំណើនសេដ្ឋកិច្ច៧.៦%
ដែលធ្វើឱ្យ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តចុះមកនៅត្រឹម ១៥.០៣ % ។ SRR

10

11

12

13

14

15

16

17

22

33

44

55

66

77

88