Home / ព័ត៌មានទូទៅ / ពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តបន្ថែម ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ២០១៦

ពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តបន្ថែម ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ២០១៦

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល
ជាមួយបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងព្រះសីហនុ សម័យប្រឡង ២២ សីហា ២០១៦
ក្រោមអធិបតីភាព ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល
ខេត្តព្រះសីហនុ ព្រមទាំង បានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព មន្រ្តីរាជការ នាយកសាលា លោកគ្រូ-
អ្នកគ្រូនិងមាតាបិតាសិស្សផងដែរ។

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍អបអរសាទរ និងកោតសសើរដល់សិស្សានុសិស្សដែលបាន
ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ពិសេសប្អូនៗសិស្សានុសិស្សប្រឡងបាននិទ្ទេសA ទាំងអស់ និងឯកឧត្តមក៏មិនភ្លេច
ការផ្តាំផ្ញើ និងលើកទឹកចិត្តដល់ប្អូនៗដែលមិនបានទទួល ជោគជ័យសម្រាប់ការប្រឡងឆ្នាំនេះ ឲ្យខិតខំប្រឹងប្រែងសិក្សា
បន្ត កុំបោះបង់ និងត្រូវព្យាយាមបន្ថែម  ដើម្បីអនាគតខ្លួនឯង  កេរ្តិ៍ឈ្មោះគ្រួសារ  និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានផ្តល់កិត្តិយសផ្តល់
រង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស ក្នុងនោះ រួមមាន៖  និទ្ទេសA ចំនួន ០៥ នាក់  ត្រូវទទួលបានម៉ូតូម្នាក់ៗ
ចំនួន ០១គ្រឿង រីឯប្អូនៗសិស្សានុសិស្សដែលប្រឡង មិនជាប់ត្រូវទទួលប្រាក់ ឧបត្ថម្ភលើកទឹកចិត្ត ក្នុងម្នាក់ៗចំនួន
៣០.០០០រៀល ៕ TR

គួសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមអភិបាល  នៃគណ:អភិបាលខេត្តព្រះសីហនុ
បានអញ្ជើញ ចូលរួមជាគណៈធិបតី  ក្នុងពិធី សំណេះសំណាល និងផ្តល់រង្វាន់ លើកទឹកចិត្ត ព្រមទាំង មានកម្មវិធី
ពិសារ អាហារសាមគ្គី និងរាំកម្សាន្ត ជាមួយបេក្ខជន ដែលបានប្រលងជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ក្រោម
អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល  សារឿន   អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និង
ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ម្តងរួចមកហើយ។ សូមអាន អត្ថទាំងស្រុងនៅទីនេះ…

%e1%9e%9f%e1%9e%b7%e1%9e%9f%e1%9f%92%e1%9e%9f%e1%9f%a1

%e1%9e%9f%e1%9e%b7%e1%9e%9f%e1%9f%92%e1%9e%9f%e1%9f%a2

%e1%9e%9f%e1%9e%b7%e1%9e%9f%e1%9f%92%e1%9e%9f%e1%9f%a3

%e1%9e%9f%e1%9e%b7%e1%9e%9f%e1%9f%92%e1%9e%9f%e1%9f%a4

%e1%9e%9f%e1%9e%b7%e1%9e%9f%e1%9f%92%e1%9e%9f%e1%9f%a5

%e1%9e%9f%e1%9e%b7%e1%9e%9f%e1%9f%92%e1%9e%9f%e1%9f%a6

%e1%9e%9f%e1%9e%b7%e1%9e%9f%e1%9f%92%e1%9e%9f%e1%9f%a7