Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ លើខ្លឹមសារនៃសេចក្តីព្រាងប្រវត្តិនៃការកកើត ខេត្តព្រះសីហនុ

កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ លើខ្លឹមសារនៃសេចក្តីព្រាងប្រវត្តិនៃការកកើត ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម យន្ត មីន អភិបាល
នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ លើខ្លឹមសារ
នៃសេចក្តីព្រាង “ប្រវត្តិនៃការកកើត ខេត្តព្រះសីហនុ” ជាមួយក្រុមការងារស្រាវជ្រាវ និងចងក្រងប្រវត្តិខេត្តព្រះសីហនុ ដែលអញ្ជើញមកពីមន្ទីរ-អង្គភាពពាក់ព័ន្ធ ចូលរួមចំនួន ២៦នាក់។

គោលបំណង នៃកិច្ចប្រជុំនេះ  គឺដើម្បី ផ្តល់យោបល់ទៅលើសេចក្តីព្រាង នៃការសិក្សាស្រាវជ្រាវ និងចងក្រង “ប្រវត្តិនៃ
ការកកើត ខេត្តព្រះសីហនុ” ដោយផ្តោតទៅលើចំណុចសំខាន់ដូចខាងក្រោម៖
– ប្រវត្តិនៃការកកើតខេត្តព្រះសីហនុ និងការផ្លាស់ប្តូរឈ្មោះខេត្ត ទៅតាមសម័យកាល
– ការគ្រប់គ្រងរដ្ឋបាល និងការកែសម្រួលព្រំប្រទល់ដែនដី
– ប្រវត្តិថ្នាក់ដឹកនាំខេត្ត និងសមិទ្ធផលនានា ដែលសម្រេចបានចាប់តាំងពីឆ្នាំ១៩៥៥ មកដល់បច្ចុប្បន្ន (កំពង់ផែ
ផ្លូវគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រសហគ្រាសរបស់រដ្ឋ សណ្ឋាគារ) ។ល។

ស្ថិតក្នុងបរិយាកាសពិភាក្សា និងផ្តល់យោបល់ដ៏ស្និទ្ធសា្នលនោះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត បានស្នើសុំ
ឯកឧត្តម លោក-លោកស្រី ផ្តល់ព័ត៌មាន និងឯកសារត្រឹមត្រូវច្បាស់លាស់ឲ្យបានច្រើនមកក្រុមការងារ ហើយបន្ទាប់
ពីប្រមូលបាននូវព័ត៌មានបន្ថែមទៀត ក្រុមការងារនឹងរៀបចំចងក្រង រួចប្រជុំឆ្លងសម្រេចចុងក្រោយ និងឈានទៅ
បោះពុម្ព ជាសៀវភៅ ឲ្យបានរួចរាល់មុន ពិធីបុណ្យសមុទ្រ ក្នុងខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ  ដើម្បីផ្សព្វផ្សាយដល់
សាធារណជនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងគ្រោងបកប្រែជាភាសាអង់គ្លេស មួយចំនួនផងដែរ។ SRR

 

%e1%9e%9f%e1%9f%81%e1%9e%85%e1%9e%80%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%96%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%84%e1%9f%a1

%e1%9e%9f%e1%9f%81%e1%9e%85%e1%9e%80%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%96%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%84%e1%9f%a3

%e1%9e%9f%e1%9f%81%e1%9e%85%e1%9e%80%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%96%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%84%e1%9f%a4

%e1%9e%9f%e1%9f%81%e1%9e%85%e1%9e%80%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%96%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%84%e1%9f%a5

%e1%9e%9f%e1%9f%81%e1%9e%85%e1%9e%80%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%96%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%84%e1%9f%a6

%e1%9e%9f%e1%9f%81%e1%9e%85%e1%9e%80%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%96%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%84%e1%9f%a7