Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ពិភាក្សាដើម្បីរៀបចំបង្កើតក្រុមការងារ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ ក្រោមវត្តមាន ឯកឧត្តម កៅ មុយថង​ និងលោក គង់ វិតាណ:

កិច្ចប្រជុំ ពិភាក្សាដើម្បីរៀបចំបង្កើតក្រុមការងារ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ ក្រោមវត្តមាន ឯកឧត្តម កៅ មុយថង​ និងលោក គង់ វិតាណ:

កិច្ចប្រជុំ ពិភាក្សាដើម្បីរៀបចំបង្កើតក្រុមការងារ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣
រសៀលថ្ងៃព្រហស្បត្តិ៍ទី ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កៅ មុយថង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវ៊ឌ្ឍវិស័យកសិកម្ម និងជនបទ នៃទីស្តីការគណ:រដ្ឋមន្ត្រី និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំបង្កើតក្រុមការងារ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ ដោយមានការចូលរួមពីលោកនាយរករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលខេត្តព្រះសីហនុ។
លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍កិច្ចប្រជុំបង្កើតក្រុមការងាសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបបត្ថម្ភខេត្តព្រះសីហនុ ដែលជាកិច្ចការសំខាន់មួយ ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ស្របតាមយុទ្ធសាស្ត្រជាតិឆ្នាំ២០១៩-២០២៣ ដើម្បីចូលរួមគាំពារសង្គមដែលជាយន្តការគន្លឹះផ្សារភ្ជាប់ទៅថ្នាកក្រុង ស្រុក ឃុំ សង្កាត់ ចាំបាច់មានការយកចិត្តទុកដាក់តាមរយៈការពង្រឹងសមត្ថភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម កៅ មុយថង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវ៊ឌ្ឍវិស័យកសិកម្ម និងជនបទ នៃទីស្តីការគណ:រដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទបានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រុមការ ងារដៃគូរអង្គការអន្តរជាតិចំនួនពីរគឺ អង្គការ (GIZ/MUSEFO) ប្រទេសអាលីម៉ង់ប្រចាំកម្ពុជា និងអង្គការហេលែនខេល័រអន្តរជាតិប្រចាំប្រទេសកម្ពុជា (HKI)។ ចំណុចសំខាន់ គឺការបង្កើតក្រុមការងារថ្នាក់ខេត្ត ពាក់ព័ន្ធវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីបង្កើតសមាសភាពក្រុមការងារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តស្បៀងអាហាររូបត្ថម្ភ ដោយផ្តោតលើអភិក្រមភ្លោះ គឺការងារតាមវិស័យនីមួយៗ ការងារពហុវិស័យ និងអន្តរវិស័យដែលតម្រូវឱ្យមានការសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ដែលជាយន្តការគន្លឹះក្នុងការ សម្របសម្រួល និងជំរុញលើវិស័យនេះជាការងារពហុវិស័យ និងអន្តរវិស័យ។
ឯកឧត្តមសង្ឃឹមថា ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភខេត្តព្រះសីហនុ មានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធក្រុង ស្រុក ឬឃុំ-សង្កាត់ តាមអ្វីដែលជាការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ៕