Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ស្តីពីការប្រមូលថវិកាពីម្ចាស់ទូកទេសចរណ៍ ដែលដឹកភ្ញៀវទេសចរទៅកម្សាន្តតាម បណ្តាកោះ នៅខេត្តព្រះសីហនុ

កិច្ចប្រជុំ ស្តីពីការប្រមូលថវិកាពីម្ចាស់ទូកទេសចរណ៍ ដែលដឹកភ្ញៀវទេសចរទៅកម្សាន្តតាម បណ្តាកោះ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ស្តីពីការប្រមូលថវិកា ពីម្ចាស់ទូកទេសចរណ៍ ដែលដឹកភ្ញៀវទេសចរ ទៅកម្សាន្តតាមបណ្តាកោះ សម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និង អភិរក្សធនធានតំបន់ ឆ្នេរក្នុងខេត្តព្រះសីហនុ ដោយយោងទៅតាម សេចក្តីជូនដំណឹងលេខ ៣៦៨/១៦ សជណ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការ អញ្ជើញចូលរួម ពីសំណាក់ម្ចាស់អាជីវកម្ម និងមន្រ្តីតាមអង្គភាពដែល ជាប់ពាក់ព័ន្ធនានានៅក្នុងខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំនេះ បានពិភាក្សាទៅលើបញ្ហាជាច្រើនដូចជា៖
-ជម្រាបនូវគោលបំណងក្នុងការប្រមូលថវិកាវិភាគទាន
-ព្រមទាំងឱ្យអាជីវករលើកឡើងនូវបញ្ហាដែលខ្លួនបានជួប ដែលពាក់ព័ន្ធទៅនឹង ការប្រមូលថវិកាវិភាគទាននេះផងដែរ
-អនុញ្ញាតឱ្យអាជីវករលើកនូវសំណើដែលខ្លួនចង់បាន
-ពិភាក្សាទៅលើសំណើរបស់អាជីវករ ព្រមទាំងដាក់ជូនថ្នាក់លើអនុម័ត៕ ដោយៈ សម្បត្តិ

1

2

3

4