Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកូនស្រីលោក នង ឌីណារ៉ា អនុប្រធានច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកូនស្រីលោក នង ឌីណារ៉ា អនុប្រធានច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកូនស្រីលោក នង ឌីណារ៉ា អនុប្រធានច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ ដែលបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ រៀល ដើម្បីជួយសម្រួលបន្ទុកថ្លៃព្យាបាលដល់ក្រុមគ្រួសារលោក នង ឌីណារ៉ា និងបានជូនពរកូនស្រីរបស់លោកឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ។