Home / ព័ត៌មានទូទៅ / ព័ត៌មានបន្ថែម ពីទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៃដំណើរបំពេញ ទស្សនកិច្ចរបស់គណៈប្រតិភូខេត្តព្រះសីហនុ

ព័ត៌មានបន្ថែម ពីទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៃដំណើរបំពេញ ទស្សនកិច្ចរបស់គណៈប្រតិភូខេត្តព្រះសីហនុ

ចិន៖ ព័ត៌មានបន្ថែម ពីទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរបំពេញទស្សនកិច្ច និង ចូលរួមការតាំងពិព័រណ៌ចិន-អាស៊ាន លើកទី១៣ និងមហោស្រពសិល្បៈ ចម្រៀងប្រពៃណីអន្តរជាតិណាននីង លើកទី ១៨ របស់គណៈប្រភូខេត្តព្រះសីហនុ។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈ អភិបាលខេត្ត និង គណៈប្រតិភូ ខេត្តព្រះសីហនុ បានចូលជួបសម្ដែងការគួរសម និងសំណេះសំណាល ជាមួយលោក ស៊ូ ហុងប៉ូ (Zhou HongBo) អភិបាលក្រុងណាននីង នៅសាលាក្រុងណាននីង ផងដែរ។

ក្នុងកិច្ចសម្ដែងការគួរសមនេះ លោកអភិបាលក្រុងណាននីង បញ្ជាក់ឱ្យដឹងថា ក្នុងក្រុងនេះបានរៀបចំ ការតាំងពិព័រណ៌ ពាណិជ្ជកម្មអាស៊ាន តាំងពីឆ្នាំ២០០៤មកម្ល៉េះ ហើយទីក្រុងណានីង ជាទីក្រុងសេដ្ឋកិច្ចចំហដល់អាស៊ាន ហើយមាន តួនាទីថ្មី ៣ គឺ៖
១. ជាច្រករបៀងអន្តរជាតិ
២. ផ្លូវសូត្រមួយ ខ្សែក្រវ៉ាត់មួយ និង
៣. ជាក្លោងទ្វារបើកសម្រាប់អាស៊ាន។

លោកអភិបាលក្រុង ក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការក្នុងនាមជាទីក្រុងបង-ប្អូន រវាងទីក្រុងណាននីង និងខេត្ត ព្រះសីហនុ តាំងពីឆ្នាំ២០០៧ និងផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក តាមរយៈការពង្រីកលើវិស័យអប់រំ ទេសចរណ៍  ពាណិជ្ជកម្ម កសិកម្មថែមទៀតផង។ ក្នុងឱកាសនោះដែរ លោកអភិបាលក្រុងណាននីង បានអញ្ជើញគណៈប្រតិភូខេត្ តព្រះសីហនុ ដើម្បីចូលរួមតាំងពិព័រណ៌ សួនផ្កាក្នុងឆ្នាំ២០១៨ ខាងមុខ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានធ្វើការបង្ហាញ អំពីស្ថានភាពទូទៅរបស់ខេត្ត និងសក្ដានុពលខេត្ត ហើយខេត្ត ក៏ជាសមាជិកឆ្នេរស្អាតបំផុត លើពិភពលោកផងដែរ និងជំរុញឱ្យមានអ្នកវិនិយោគ ពីក្រុងណាននីងនៅក្នុង ខេត្ត ព្រះសីហនុ និងអាចសិក្សាពីការហោះហើរត្រង់ពីក្រុងណាននីង ទៅកាន់ខេត្តព្រះសីហនុតែម្តង ដើម្បីបង្កភាព ងាយស្រួលដល់អ្នកទេសចរ និងអ្នកវិនិយោគ។

ក្នុងនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញលោកអភិបាលក្រុងណាននីង ចូលរួមក្នុងកម្មវិធីបុណ្យសមុទ្រ របស់ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។

គូសបញ្ជាក់ ផងដែរថា ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ តព្រះសីហនុ ចំនួន ១២រូប អញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមការតាំងពិព័រណ៌ ចិន-អាស៊ាន លើកទី ១៣ និង មហោស្រពសិល្បៈចម្រៀងប្រពៃណី អន្តរជាតិណាននីង លើកទី១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយៈ រតនៈ

1

2

3

4

5

6

7

8

9