Home / ព័ត៌មានទូទៅ / ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារលើ

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារលើ

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះអ្នកគ្រប់គ្រងផ្សារលើដែលបានខិតខំរៀបចំកែលម្អសោភ័ណភាព ទាំងក្រៅបរិវេណផ្សារ និងក្នុងផ្សារ ដោយរៀបចំសណ្តាប់ធ្នាប់បានល្អ ហើយការលក់ដូរមានអនាម័យ និងមានគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ទោះបីបច្ចុប្បន្នស្ថានភាពបានល្អប្រសើរហើយក៏ដោយ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាការចុះពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារលើនាពេលនេះ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងការប្រកបរបរទទួលទានរបស់បងប្អូនអាជីវកររបស់យើង បន្ទាប់ពីដាក់ដំណើរការទីផ្សារឡើងវិញ ព្រោះកន្លងមកទាំងផ្សារលើ ក៏ដូចជាផ្សារនានាត្រូវបានបិទខ្ទប់ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់បងប្អូនអាជីវករទាំងអស់មានសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងរកទទួលទានមានបាន។
ជាមួយគ្នានេះឃើញថាបងប្អូនអាជីវករ បានសម្តែងការអបអរសាទរ និងសប្បាយរីករាយ នៅពេលដែលឃើញថ្នាក់ដឹកនាំបានគិតគូរអំពីសុខទុក្ខ និងការលក់ដូរប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ពួកគាត់។