Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញអមដំណើរសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យទីតាំងបញ្ចុះសពឯកឧត្ដម ហ៊ុន ណេង

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញអមដំណើរសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យទីតាំងបញ្ចុះសពឯកឧត្ដម ហ៊ុន ណេង

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២២​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញអមដំណើរសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យទីតាំងបញ្ចុះសពឯកឧត្ដម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា សពរបស់ឯកឧត្ដម ហ៊ុន ណេង ត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម តាមប្រពៃណីព្រះពុទ្ធសាសនា នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។