Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរសម្ដេចក្រឡាហោម ស ខេង បានអញ្ជេីញចូលរួម​ក្នុង​ពិធី​បុណ្យបញ្ចុះ​​សព​ មហាឧបាសិកា​ តាន់​ រ៉ាយ​

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរសម្ដេចក្រឡាហោម ស ខេង បានអញ្ជេីញចូលរួម​ក្នុង​ពិធី​បុណ្យបញ្ចុះ​​សព​ មហាឧបាសិកា​ តាន់​ រ៉ាយ​

នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួម​ក្នុង​ពិធី​បុណ្យបញ្ចុះ​​សព​ មហាឧបាសិកា​ តាន់​ រ៉ាយ​ ដែលត្រូវ​ជាម្ដាយ​បង្កើត​ឯកឧត្តម​ កៅ​ ខុនដារ៉ា​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដោយជរាពាធ ក្នុងជន្មាយុ៩០ឆ្នាំ។ ពិធី​បុណ្យបញ្ចុះ​​សព​ មហាឧបាសិកា​ តាន់​ រ៉ាយ​ ប្រារព្វធ្វើនៅភូមិ​វាល​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្ត​ព្រះសីហនុ​។