Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សា ត្រៀម រៀបចំក្រុម ដើរក្បួន ព្យុះហយាត្រា

កិច្ចប្រជុំពិភាក្សា ត្រៀម រៀបចំក្រុម ដើរក្បួន ព្យុះហយាត្រា

ខេត្តព្រះសីហនុ៖ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំពិភាក្សាត្រៀម រៀបចំក្រុម ដើរក្បួនព្យុះហយាត្រា ក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី អគ្គលេខាធិការរងគ.អ.ឆ.ក (ក្រសួងទេសចរណ៍)លោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ រួមទាំងមាន ការអញ្ជើញចូលរួម ពីសំណាក់ លោក-លោកស្រី ដែលអញ្ជើញមក ពីមន្ទីរពាក់ព័ន្ធនានា នៅក្នុងខេត្តព្រះសីហនុផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ បានពិភាក្សា និងសម្រេច អំពីការកាត់បន្ថយនូវ ក្បួនព្យុះហយាត្រា ពី១៤ក្បួន មកត្រឹមតែ ១០ក្បួនវិញ។

នាឱកាសនោះផងដែរ លោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានបញ្ជាក់ថា ការសម្រេចនូវ ការកាត់ក្បួនឲ្យយ មកត្រឹមតែ១០ក្បួននេះ ពោលមិនទាន់ ជាសេចក្តីសម្រេចចុងក្រោយ នៅឡើយទេ សេចក្តីសម្រេចចុងក្រោយ យើងនឹងប្រកាស នៅតាមក្រោយទៀត ហើយម្យ៉ាងទៀត ដើម្បីកាត់បន្ថយ នូវការចំណាយ ពេលវេលា និង ថវិកាផងដែរ៕ សម្បត្តិ

09 10 11 12 13 14