Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពីការចេញ អជ្ញាប័ណ្ណ បណ្ណោះអាសន្ន រយៈពេល៩០ ថ្ងៃ

កិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពីការចេញ អជ្ញាប័ណ្ណ បណ្ណោះអាសន្ន រយៈពេល៩០ ថ្ងៃ

ខេត្តព្រះសីហនុ៖ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពីការចេញ អជ្ញាប័ណ្ណ បណ្ណោះអាសន្ន រយៈពេល៩០ ថ្ងៃ

ក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី អគ្គលេខាធិការរង គ.អ.ឆ.ក (តំណាង ក្រសួងទេសចរណ៍) លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ រួមទាំងមានការអញ្ជើញ ចូលរួម ពីសំណាក់លោក-លោកស្រី ដែលអញ្ជើញមក ពីមន្ទីរពាក់ព័ន្ធនានា និង ម្ចាស់អាជីវកម្មទូក អូរប័រ នានាក្នុងខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំនេះ ផងដែរ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរ ទេសចរណ៍ ខេត្តព្រះសីហនុ ក៏បានថ្លែងអំពីសេចក្តី សម្រេចរបស់ ក្រសួងទេសចរណ៍ លេខ៣៣៧ សជណ អទច ដែលជាសំនូមពរ របស់មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ។
នៅក្នុងកិច្ចប្រជុំនេះ លោក ឈិន សេងងួន ក៏បានស្នើសុំឱ្យភាគីម្ចាស់ អាជីវកម្មទាំងអស់ ចូលរួមអនុវត្តច្បាប់ ដោយស្នើសុំ នូវអជ្ញាប័ណ្ណទាំងអស់គ្នា លោកក៏បានបញ្ជាក់ ផងដែរថា ម្ចាស់ទូកណាមួយ ដែលមិនព្រមគោរពតាម និងបញ្ឈប់អាជីវកម្ម តែម្តង។

ឯកឧត្តម នី ផល្លី បានស្នើសុំដល់អាជីវករទាំងអស់ សូមបំពេញនូវលិខិតស្នើសុំ អាជ្ញាប័ណ្ណបណ្តោះអាសន្ន រយៈពេល ៩០ថ្ងៃ ទាំងអស់គ្នា។ ឯកឧត្តម ក៏បានបន្តទៀតថា មុននឹងចេញអជ្ញាប័ណ្ណឱ្យអាជីវករ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះពិនិត្យនូវ បរិស្ថាន អនាម័យ ម៉ាស៊ីន របស់ទូកជាដើម និងស្នើឱ្យមាន ការប្តូរប្រេងទូក ដោយប្រើកន្លែង មានសុវត្ថិភាព តាមបច្ចេកទេស ត្រឹមត្រូវ ជៀសវាងការបង្ក ផលប៉ះពាល់បរិស្ថាន។ សម្បត្តិ

01 02 03 04 05 06