Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសាគរអូរជ្រៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសាគរអូរជ្រៅ

ឯកឧត្តម គួច ចំរើន៖ វឌ្ឍនភាព និងសមិទ្ធផលដែលយើងមានសព្វថ្ងៃនេះ គឺជាមរតកនៃសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។​ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសាគរអូរជ្រៅ ស្ថិតនៅក្នុងភូមិស្រែចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបង្ហាញក្តីសាទរចំពោះសមិទ្ធផលនានា ដែលបានកើតឡើងដោយការចូលរួមជ្រោមជ្រែងរបស់ពុទ្ធសាសនិកជននៅទីនេះ និងនៅក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត បន្តថា វិស័យអាណាចក្រ និងពុទ្ធចក្របានដើរទន្ទឹមគ្នាដើម្បីធ្វើឱ្យសង្គមជាតិមានសុខសន្តិភាព ការអភិវឌ្ឍ ប្រជាជនរស់នៅដោយសុខសាន្ត។ ជាមួយគ្នានេះជំនឿសាសនាទាំងអស់ ត្រូវបានបើកចំហ និងសាសនិកទាំងឡាយរួមរស់ជាមួយគ្នាដោយសុខដុម ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញផ្នែកជំនឿសាសនានិងវប្បធម៌។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សុខទុក្ខបងប្អូនប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់ជាអាទិភាព។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា វឌ្ឍនភាពនិងសមិទ្ធផលដែលយើងមានសព្វថ្ងៃនេះគឺមរតកនៃសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែន ប្រមុខរដ្ឋាភិបាលកម្ពុជា។ កត្តាសុខសន្តិភាពនេះហើយ ដែលធ្វើឱ្យយើងទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ដូច្នេះយើងត្រូវបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្សបន្តទៀត។
យោងតាមរបាយការណ៍របស់ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា៖ សមិទ្ធផលដែលសម្រេចបានក្នុងអារាមនេះរួមមាន៖
១.ឧបដ្ឋានសាលាមួយខ្នងមានបណ្ដោយ៣០ម៉ែត្រ ទទឹង១៨ ម៉ែត្រ កម្ពស់១៥ម៉ែត្រ ធ្វើពីបេតុងប្រក់ហ្វីប្រូស៊ីម៉ងត៍រចនាបទខ្មែរ កសាងថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ រួចរាល់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណាយថវិកា ១៨០.៦៥០ ដុល្លារអាមេរិក
២.រោងទទួលភ្ញៀវមួយខ្នង មានបណ្ដោយ២២ម៉ែត្រ ទទឹង៥ម៉ែត្រ កំពស់៧ម៉ែត្រ ធ្វើពីបេតុងប្រក់ហ្វីប្រូស៊ីម៉ងត៍រចនាបទខ្មែរ ចំណាយថវិកា ៣.៨៥០ដុល្លារអាមេរិក
៣.ខ្យូសចំនួន៤ ចាប់ផ្ដើមកសាងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រួចរាល់ជាស្ថាពរនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ចំណាយថវិកា ៦.០០០ដុល្លារអាមេរិក។
សមិទ្ធផលខាងលើចំណាយថវិកាសរុបចំនួន ១៩០.៥០០ដុល្លារអាមេរិក បានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជននានា ពុទ្ធបរិស័ទ និងការរួមចំណែករបស់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវផងដែរ។