Home / ព័ត៌មានទូទៅ / លោក​ ឡុង​ ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​ អញេីញចូលរួមវេទិកា​អន្តរជាតិ​ទីក្រុងវូស៊ី​

លោក​ ឡុង​ ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​ អញេីញចូលរួមវេទិកា​អន្តរជាតិ​ទីក្រុងវូស៊ី​

នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ ៧រោច​ ខែផល្គុន​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​២៥៦៥​ ត្រូវនឹងថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២២​ លោក​ ឡុង​ ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​ អញេីញចូលរួមវេទិកា​អន្តរជាតិ​ទីក្រុងវូស៊ី​ សម្រាប់កិច្ចសហប្រតិបត្តិការទីក្រុងបងប្អូន​អន្តរជាតិ​ នៃប្រទេសសមាជិក RCEP តាមរយៈប្រព័ន្ធ​វីដេអូ​ Zoom Meeting។

ក្នុងកិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ ដូចជា ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលសេឡង់។ ហើយកិច្ចព្រមព្រៀង RCEP មានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ ដើម្បីសម្រួលដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសកល។ កិច្ចព្រមព្រៀង RCEP នឹងក្លាយជាក្របខណ្ឌស្នូលសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ នាំមកនូវឱកាសទីផ្សារការងារសម្រាប់អាជីវកម្ម និងប្រជាជននៅក្នុងតំបន់។