Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ត្រួតពិនិត្យ និងពង្រឹងការងារ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តព្រះសីហនុ

កិច្ចប្រជុំ ត្រួតពិនិត្យ និងពង្រឹងការងារ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ជាប្រធាន ក្រុមការងារថ្នាក់ជាតិ អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ។

នៅក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ ពីសមាសភាពក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធី នយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រដ្ឋាភិបាល កម្ពុជា នៅខេត្តព្រះសីហនុ ជូនគណៈអធិបតីជ្រាប ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានអនុសាសន៍ ក្រើនរំលឹក ដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ច និង រាល់ការងារណា ដែលមិនអាចបំពេញបាន ត្រូវរាយការណ៍មកកាន់ថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ។ ក្រុមការងារចុះទៅឃុំ សង្កាត់ត្រូវសហការ ជាមួយ អាជ្ញាធរខេត្ត ធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ ឲ្យបានគ្រប់ៗគ្នា ព្រមទាំងត្រូវយកចិត្តទុកដាក់ លើសុខទុក្ខ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ឯកឧត្តម បានបន្ថែមទៀតថាបច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៏ គឺជាបញ្ហាដ៏ចម្បងមួយនៅក្នុងប្រទេសកម្ពុជា ដូច្នេះអាជ្ញាធរខេត្ត និង ក្រុមការងារថ្នាក់ជាតិ ត្រូវសហការគ្នា រកវិធីផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ ជាពិសេស ត្រូវអនុវត្តតាម គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ឲ្យមានប្រសិទ្ធិភាព ៕ TR

រូបភាព

01

03

04

05

06

07

09

10

12