Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អគារសិក្សាដែលកំពុងដំណើរការសាងសង់នេះមានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុង មានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង១០បន្ទប់ សរុបមាន៣០បន្ទប់ ចំណាយថវិកា ៦២ម៉ឺនដុល្លាសហរដ្ឋអាមេរិក សាងសង់ដោយក្រុមហ៊ុន លីន សុគន្ធា។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញឱ្យក្រុមហ៊ុនទទួលការត្រូវពន្លឿនការសាងសង់ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀននៅបវេសនកាលឆ្នាំសិក្សាថ្មីនាពេលខាងមុខ។