Home / ព័ត៌មានទូទៅ / កិច្ចប្រជុំសាមញ្ញ លើកទី២៨ របស់ក្រុមប្រឹក្សា ខេត្តព្រះសីហនុ អាណត្តិទី២ ឆ្នាំទី២

កិច្ចប្រជុំសាមញ្ញ លើកទី២៨ របស់ក្រុមប្រឹក្សា ខេត្តព្រះសីហនុ អាណត្តិទី២ ឆ្នាំទី២

ខេត្តព្រះសីហនុ៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ជាម ហ៊ឹម ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ លោក សុខ ផន អភិបាលរង នៃ គណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សា ខេត្តព្រះសីហនុ អាណត្តិទី២ ឆ្នាំទី២ ដោយលើកឡើងនូវ ៦ ចំនុចសំខាន់ៗមកពិភាក្សារួមមាន៖

-ពិនិត្យ និងអនុម័តសេចក្តីព្រាង ប្រៀបវារៈកិច្ចប្រជុំសាមញ្ញ លើកទី២៨ អាណត្តិទី២
-ពិនិត្យ និងអនុម័តសេចក្តីព្រាង ប្រៀបវារៈកិច្ចប្រជុំសាមញ្ញ លើកទី២៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យនិងអនុម័តរបាយការណ៍ ប្រចាំខែសីហា ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦)
-ពិនិត្យ និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការសម្រួលប្រការ៣ និង ៦ នៃសេចក្តីសម្រេចលេខ ១០៥ សសរ /១៥ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ យន្តការគាំទ្រ ការអភិវឌ្ឍធនធានមនុស្ស
-ស្តាប់របាយការណ៍ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
-និងពិភាក្សា អំពីបញ្ហាផ្សេងៗទៀត។ សម្បត្តិ

02 03 04 05 06 07 08 09