Home / ព័ត៌មានទូទៅ / គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណៈនេយ្យភាពសង្គមធ្វើទស្សនកិច្ចស្វែងយល់អំពីការ អនុវត្តផែនការការងារគណៈនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណៈនេយ្យភាពសង្គមធ្វើទស្សនកិច្ចស្វែងយល់អំពីការ អនុវត្តផែនការការងារគណៈនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណៈនេយ្យភាពសង្គមធ្វើទស្សនកិច្ចស្វែងយល់អំពីការ អនុវត្តផែនការការងារគណៈនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណៈនេយ្យភាពសង្គម បានធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីការអនុវត្តផែនការការងារគណៈនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាសមាជិកគ.គ.អ.ស និងតំណាងអង្គការដៃគូរ ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងកិច្ចដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់មូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។ គណនេយ្យភាពសង្គម ក៏ជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងធានាដល់ការបង្កើតនូវតម្លាភាពជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ការយកចិត្តទុកដាក់លើតម្រូវការរបស់ប្រជាពលរដ្ឋ ក្រុមជនងាយរងគ្រោះ ក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការវិភាជន៍ ការប្រើប្រាស់ និងការគ្រប់គ្រងធនធាន ព្រមទាំងការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាល ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងមូលដ្ឋាន។ ទន្ទឹមនេះរដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តនូវផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមដំណាក់កាលទីពីរ (២០១៩-២០២៣) ឱ្យសម្រេចបាននូវគោលបំណង នៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោកអភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីដំណើរទស្សនកិច្ចសិក្សារបស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណៈនេយ្យភាពសង្គមថ្នាក់ក្រោមជាតិនៅខេត្តព្រះសីហនុនាពេលនេះនឹងផ្ដល់ជាបទពិសោធន៍ និងអនុសាសន៍ល្អដែលជាធាតុចូលដ៏សំខាន់ដល់ក្រុមការងារគណៈនេយ្យភាពសង្គម ដើម្បីពង្រឹង និងពង្រីកវិសាលភាព នៃការអនុវត្តការងារគណៈនេយ្យភាពសង្គមឱ្យកាន់តែទទួលបានលទ្ធផលប្រសើរឡើងនាពេលអនាគត ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕