Home / ព័ត៌មានទូទៅ / តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានប្រារព្ឋពិធីប្រគល់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវ ចំនួន ២០០បង្គោល ជូនសាលាខេត្តព្រះសីហនុ

តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានប្រារព្ឋពិធីប្រគល់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវ ចំនួន ២០០បង្គោល ជូនសាលាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖  ថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៦ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានប្រារព្ឋពិធី ប្រគល់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវ ចំនួន ២០០បង្គោល ជូនសាលាខេត្តព្រះសីហនុ ដែលឧបត្ថម្ភដោយ សាលាក្រុង Wuxi ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិនក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក សុខ ផន អភិបាលរងខេត្ត និងលោក Cao Jian Jiang អគ្គនាយគ្របគ្រងថ្មី ប្រចាំតំបន់សេដ្ឋកិច្ចពិសេស។ លោក Chen Jian Gang ប្រធានក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងមានការអញ្ជើញចូលរួម ពីសំណាក់មន្រ្តីមកក្រុងស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ នានា។ ក្នុងពិធីនេះផងដែរ ក៏បានពិភាក្សាការងារសំខាន់ៗ ដែលជាប់ពាក់ព័ន្ធនឹងការសាងសង់សាលារៀន កិច្ចសហការលើវិស័យសុខាភិបាល និងការតម្លើងបង្គោលសូឡាតាមដងផ្លូវក្នុងក្រុងព្រះសីហនុ ជាដើម។

01

02

03

05

06

07

08

09

10

11

12