Home / ព័ត៌មានទូទៅ / កិច្ចប្រជុំធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារសាងសង់ និងបញ្ហាប្រឈម​ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

កិច្ចប្រជុំធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារសាងសង់ និងបញ្ហាប្រឈម​ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កិច្ចប្រជុំធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារសាងសង់ និងបញ្ហាប្រឈម​ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ។