Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់វុធអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ជូនឯកឧត្តម Vu Ngoc Ly

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់វុធអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ជូនឯកឧត្តម Vu Ngoc Ly

ព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់វុធអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ជូនឯកឧត្តម Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរ និងរីករាយជាអនេកជាមួយឯកឧត្តមអគ្គកុងស៊ុល និងប្រជាជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ឆ្នាំខាល ២០២២ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ សូមជូនពរឯកឧត្តម និងសហការី ព្រមទាំងបងប្អូនជនជាតិវៀតណាមទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូណ៍កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា សុភមង្គល សប្បាយរីករាយក្នុងក្រុមគ្រួសារ ជាពិសេសទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងបេសកកម្មរបស់ឯកឧត្តមនៅលើទឹកដី នៃខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ចំណងសាមគ្គីភាពកម្ពុជា វៀតណាមកាន់តែរឹងមាំ ខ្ញុំសូមជូនពរតាមរយៈឯកឧត្តមអគ្គកុងស៊ុល សូមផ្ញើជូនពរអគ្គលេខាបក្ស និងអភិបាលខេត្តពីរ នៃប្រទេសវៀតណាម មានដូចជា ខេត្តខៃហ្វុង និងខេត្តគៀងយ៉ាង ដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តព្រះសីហនុ សូមជូនពរប្រជាពលរដ្ឋខេត្តទាំងពីរ ក្នុងឱកាសឆ្នាំថ្មីឱ្យមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ ភារកិច្ច។ ទោះបីឆ្នាំថ្មីនេះជំងឺកូវីដបានធូរស្បើយ ហើយយើងមានឱកាសបានជួបជុំគ្នា ធ្វើកិច្ចការជាមួយគ្នាផ្ទាល់ ស្វែងយល់បទពិសោធន៍ និងការចែករំលែករវាងខេត្ត ក្រុងរបស់យើងបន្តទៀតទទួលបានជោគជ័យ សូមឱ្យឯកអគ្គកុងស៊ុល និងក្រុមគ្រួសារ ព្រមទាំងសហការីដែលកំពុងបំពេញ បេសកកម្មនៅខេត្តព្រះសីហនុ ទទួលបានជោគជ័យក្នុងឱកាសបុណ្យឆ្នាំថ្មីនេះ។
ឯកឧត្តម Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ថ្លែងអំណគុណឯកឧត្តម អភិបាលខេត្ត ថ្ងៃនេះយើងខ្ញុំសប្បាយរីករាយបានទទួលស្វាគមន៍ឯកឧត្តមអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានមកជូនពរក្នុងឱកាសឆ្នាំថ្មីនេះ ថ្វីត្បិតយើងខ្ញុំនៅឆ្ងាយពីប្រទេស ប៉ុន្តែយើងមានភាពរីករាយដោយបានទទួលស្វាគមន៍ជាបន្តបន្ទាប់ពីភាគីកម្ពុជា មានក្រសួងស្ថាប័ន និងឯកឧត្តម អភិបាលខេត្ត។ ឆ្នាំកន្លងមកយើងសង្កេតឃើញថា ខេត្តព្រះសីហនុ ទទួលបានសមិទ្ធផលធំធេងលើគ្រប់វិស័យ ពិសេសការទប់ស្កាត់ជំងឺកូវីដ-១៩ យើងខ្ញុំចាត់ទុកថាជាបទពិសោធន៍មួយ ដែលប្រទេសវៀតណាមត្រូវអនុវត្តតាមប្រកបដោយប្រសិទ្ធភាព។ នៅពេលដែលប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជន ប្រទេសវៀតណាមទើបចាក់ដូសទី១ ហើយមកដល់ពេលនេះ វៀតណាមបានបញ្ចប់ការចាក់វ៉ាក់សាំងដូសទី២ និងកំពុងឈានទៅចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជននៅទូទាំងប្រទេស ឥឡូវវៀតណាមជាប្រទេសលំដាប់ទី៣ នៅតំបន់អាស៊ីអាគ្នេយ៍ ក្រោយកម្ពុជា និងសឹង្ហបុរី ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ បើនិយាយអំពីការទប់ស្កាត់ជំងឺកូវីដ-១៩ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដែលបានផ្តល់អទិភាពឱ្យប្រជាជនវៀតណាមនៅលើទឹកដីខេត្តព្រះសីហនុ និងអគ្គកុងស៊ុលវៀតណាម នៅខេត្តព្រះសីហនុ បានចាក់វ៉ាក់សាំងនៅទីនេះ ហើយអគ្គកុងស៊ុលវៀតណាមបានចាក់វ៉ាក់សាំង ៣ដូសរួចផងដែរ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងការងារការពារពលរដ្ឋវៀតណាមនៅខេត្តព្រះសីហនុ ការដោះស្រាយប្រកបដោយប្រសិទ្ធភាពនេះ ឈរលើស្មារតីសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។ មួយឆ្នាំកន្លងមក ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរប្រកបដោយប្រសិទ្ធិភាព លើគ្រប់វិស័យ ដោយថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីររក្សាដំណើរទស្សនកិច្ចទៅវិញទៅមកបានយ៉ាងល្អប្រសើរ៕