Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ក្រុមការងារ ចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារម៉ាតកងកេង

កិច្ចប្រជុំ ក្រុមការងារ ចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារម៉ាតកងកេង

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារចុះ រៀបចំសណ្តាប់ធ្នាប់ នៅផ្សារម៉ាតកងកេង បានរៀបចំនូវ កិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតិភាព លោក ផៃ ប៊ុនវណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីមកពីមន្ទីរអង្គភាពនានាដែលជាសមាជិក សមាជិកា របស់ក្រុម។

នៅក្នុងកិច្ចប្រជុំបានត្រួតពិនិត្យទៅលើពាក្យស្នើសុំរបស់ភាគីទាំង ២ ផ្នែកដោយ៖
– ទី១៖ ម្ចាស់ផ្សារកងកេង ដែលបានគោរពចូលមកឯកឧត្តមអភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ
– ទី២៖ អាជីវករនៅផ្សារកងកេង ចំនូន ៨៨ រូប ដែលបានគោរពចូលមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅថ្ងៃនេះអង្គប្រជុំបានរៀបចំនូវ ចេញនូវសេចក្តីជូនដំណឹង និងពិភាក្សាអំពីបញ្ហាផ្សេងៗទៀត។

ដោយនៅក្នុងសេចក្តីជូនដំណឹងនេះមានសេចក្តីថា៖

១.បង្កើតក្រុមការងារចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ និងចាត់វិធានការ ជំរុញអោយបង ប្អូនអាជីវករទាំងអស់ ចូលទៅក្នុង ផ្សារស្មាច់ដែង អោយបានស្រុះគ្នាតាមសំណូមពររបស់ពួកគាត់។

២.ចំពោះផ្សារម៉ាតកងកេង គឺត្រូវកំណត់អោយម្ចាស់ផ្សារ ធ្វើអាជីវកម្មក្នុងរូបភាព ទីផ្សារម៉ាតឯកជន តាមច្បាប់ដែល បាន អនុញ្ញាតក្នុងបរិវេណផ្ទៃដី 24m x 30m=720 ម៉ែត្រការ៉េ ។

៣. រៀបចំបើកផ្លូវលំចូលភូមិ តាមទំហំ ដែលមាន នៅក្នុងប្រព័ន្ធប្លង់មេ ដើម្បីអោយប្រជាពលរដ្ឋ ធ្វើចរាចរណ៏បាន ជាធម្មតា ឡើងវិញ។ សម្បត្តិ

12 13 15