Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យទីលានតេជោ ជាទីតាំងដែលរដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំដើម្បីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យទីលានតេជោ ជាទីតាំងដែលរដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំដើម្បីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០

នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យទីលានតេជោ ជាទីតាំងដែលរដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំដើម្បីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។ បន្ទាប់មកបានបន្តចុះពិនិត្យការស្ថាបនាស្ពាន (ពយ៣៩) និងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងមួយថ្ងៃ ២ម៉ឺនម៉ែត្រគីប មានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ត្រូវពន្លឿនការសាងសង់ស្របតាមស្តង់ដារ លក្ខណៈបច្ចេកទេស និងទាញយកទឹកកខ្វក់មកចូលអាងចម្រោះ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានក្នុងក្រុងព្រះសីហនុ នាពេលខាងមុខ។