Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលថវិកាបរិច្ចាគពីសប្បុរសជន ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលថវិកាបរិច្ចាគពីសប្បុរសជន ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌

សប្បុរសជន បន្តនាំយកថវិកាបរិច្ចាគជូនសាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ
នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលថវិកាបរិច្ចាគពីសប្បុរសជន ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថ្លែង អំណរគុណចំពោះសប្បុរសជនជាម្ចាស់ក្រុមហ៊ុន ដំរីប្រាំផ្លាហ្សា និងលោកស្រី អ៊ុច សោភា និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអប់រំយុវជន និងកីឡា ដែលបាននាំយកថវិកាឧបត្ថម្ភសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា ក្មេងកំព្រារគ្នានទីពឹងក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេលវេលាមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងស្លាប់ដោយសារខ្វះស្បៀងនោះទេ។
ឯកឧត្តម ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ បន្តចូលរួមឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានធនធានថវិកា ដើម្បីយកមកធ្វើការចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះ មហន្តរាយនានា ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្នានទីពឹងក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖
១.លោកស្រី អ៊ុច សោភា និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអប់រំយុវជន និងកីឡាឧបត្ថម្ភថវិកា ៩,៦៤០ ,០០០រៀល ។
២.ក្រុមហ៊ុន ដំរីប្រាំផ្លាហ្សា បរិច្ចាកថវិកា ១១,០០០ដុល្លាអាមេរិក៕