Home / ព័ត៌មានទូទៅ / កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សូ ជុងហួរ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សូ ជុងហួរ

ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារបន្តឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមានការចូលរួមពីគណៈកម្មាធិការ គ.ក.ស.ក ខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធាន គ.ក.ស.ក អភិបាលរងក្រុង ប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់ ក្រុងទាំង២ អ.ក.ន.ក សង្កាត់ទាំង៦ នៃក្រុងព្រះសីហនុ និងកោះរ៉ុង ដៃគូរអភិវឌ្ឍន៍នា និងក្រុមការងារ គ.ក.ស.ក។