Home / ព័ត៌មានទូទៅ / អង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ​ បន្តដឹកនាំក្រុមការងារចុះអប់រំ​ ផ្សព្វផ្សាយ​ និងជំរុញដល់ប្រជាពលរដ្ឋ​ និងអាជីវករក្នុងក្រុងព្រះសីហនុ​ អោយមកទទួលសេវានានា​

អង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ​ បន្តដឹកនាំក្រុមការងារចុះអប់រំ​ ផ្សព្វផ្សាយ​ និងជំរុញដល់ប្រជាពលរដ្ឋ​ និងអាជីវករក្នុងក្រុងព្រះសីហនុ​ អោយមកទទួលសេវានានា​

ថ្ងៃទី​ 11.1.2022 អង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ​ បន្តដឹកនាំក្រុមការងារចុះអប់រំ​ ផ្សព្វផ្សាយ​ និងជំរុញដល់ប្រជាពលរដ្ឋ​ និងអាជីវករក្នុងក្រុងព្រះសីហនុ​ អោយមកទទួលសេវានានា​ ដែលមន្ទីរ​ អង្គភាពនានាបានប្រតិភូកម្មមកអោយអង្គភាពច្រកចេញចូលតែមួយ​ ។
បេសកកម្មនេះ​ មានគោលបំណងអោយប្រជាពលរដ្ឋ​ បានយល់ដឹងច្បាស់អំពីគោលបំណង​ និងសកម្មភាពរបស់អង្គភាពច្រកចេញចូល​ ក្នុងការលេីកកំពស់គុណភាព​ ប្រសិទ្ធភាព​ ប្រសិទ្ធផល​ តម្លាភាព​ គណនេយ្យភាពសេវារដ្ឋបាល​នៅថ្នាក់ក្រោមជាតិ​ តាមរយៈការប្រមូលផ្តុំសេវាវិស័យនានានៅនឹងកន្លែងតែមួយ​ ដេីម្បីបង្កលក្ខណៈងាយស្រួល​ និងឆ្លេីយតបទាន់ពេលវេលាទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ។
* អំពីវិស័យសុខាភិបាលៈ
១/​ ការផ្តល់លិខិតអនុញ្ញាតដល់ឱសថស្ថានចំពោះ​ ការបង្កេីតថ្មី​ ការប្តូរទីតាំង​ ការប្តូរឈ្មោះឱសថការី និងការបន្តសុពលភាព
( ផ្តល់សុពលភាពរយៈេពល​ ២ឆ្នាំ​ )​
២/​ ការផ្តល់លិខិតអនុញ្ញាតដល់អគារឱសថស្ថានបូរាណចំពោះការបង្កេីតថ្មី​ ការប្តូរទីតាំង​ ការប្តូរឈ្មោះគ្រូឱសថបូរាណ​ និងការបន្តសុពលភាព
( ផ្តល់សុពលភាពរយៈេពល​ ១ឆ្នាំ​ )​
៣/​ ការផ្តល់វិញ្ញាបនបត្របញ្ជាក់អនាម័យចំណីអាហារតាមភោជនីយដ្ឋាន និងអាហារដ្ឋានដែលមានចំណុះកៅអីចាប់ពី​ ៥១កៅអីឡេីង​ (​ មិនមែនអាហារដ្ឋាន និងភោជនីយដ្ឋានប្រណិត​ )
( ផ្តល់សុពលភាពរយៈេពល​ ២ឆ្នាំ​ )​ ៕