រសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងផ្ទាល់ដើម្បីត្រៀមលក្ខណៈជូនរដ្ឋមន្ត្រីទេសចរណ៍អាស៊ានក្នុងពិធីដាំកូនឈើ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតនៃវេទិកាទេសចរណ៍អាស៊ាន ២០២២ (ATF 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ដែលខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជាយើង មានកិត្តិយសធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ អង្គប្រជុំបានកំណត់យកចំនុច “សិលាបណ្តាសា” ជិតដើមឈើចាំស្នេហ៍ ជាទីតាំងសំរាប់រៀបចំកម្មវិធីដាំដើមឈើ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
លោក គង់ វិតាណ: អភិបាលរងខេត្ត បានមាន ប្រសាសន៍ថា ដើម្បីត្រៀមលក្ខណៈអោយបានរួចរាល់ជាមុន ជូនរដ្ឋមន្ត្រីទេសចរណ៍អាស៊ានចូលរួមដាំដើមឈើ ប្រកបដោយលទ្ធផលល្អនោះ មន្ទីរជំនាញត្រូវកំណត់ទីតាំង ការជីករណ្តៅតាមលក្ខណៈបច្ចេកទេស មានធុងទឹក ប៉ែល ស្រោមដៃជាដើម។