Home / ព័ត៌មានទូទៅ / កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រជាការពារ បានចេញល្បាតចល័ត តាមគោលដៅសំខាន់ៗសំដៅការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរជាតិ

កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រជាការពារ បានចេញល្បាតចល័ត តាមគោលដៅសំខាន់ៗសំដៅការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរជាតិ

ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រជាការពារ បានចេញល្បាតចល័ត និងចុះរៀបចំសណ្តាប់ធ្នាប់ តាមគោលដៅសំខាន់ៗ និងរមណីយដ្ឋាននានា ជាពិសេសតំបន់ឆ្នេរសមុទ្រ សំដៅការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះកងម្លាំងរបស់យើង ក៏បានផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ “៣កុំ ៣ការពារ” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារកត្តាអាកាសធាតុ មានខ្យល់ខ្លាំងឬ រលកសមុទ្រធំៗ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេៗកើតឡើងជាយថាហេតុ។