Home / ព័ត៌មានទូទៅ / ឯកឧត្ដម ម៉ាង សុីណេត អភិបាលរង ខេត្តព្រះសីហនុ បានអញ្ជើញបើកកញ្ចប់វិញ្ជាសាប្រឡងសម្រាប់បេក្ខជន នៅមណ្ឌលប្រឡង វិទ្យាល័យក្រុងព្រះសីហនុ

ឯកឧត្ដម ម៉ាង សុីណេត អភិបាលរង ខេត្តព្រះសីហនុ បានអញ្ជើញបើកកញ្ចប់វិញ្ជាសាប្រឡងសម្រាប់បេក្ខជន នៅមណ្ឌលប្រឡង វិទ្យាល័យក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២៧ ធ្នូ ២០២១ ឯកឧត្ដម ម៉ាង សុីណេត អភិបាលរង ខេត្តព្រះសីហនុ បានអញ្ជើញបើកកញ្ចប់វិញ្ជាសាប្រឡងសម្រាប់បេក្ខជន នៅមណ្ឌលប្រឡង វិទ្យាល័យក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ជាគណៈកម្មការមានភារកិច្ចនៅក្នុងមណ្ឌលប្រឡង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម អភិបាលរងខេត្ត ក៏បានចែកដបទឹក ដែលឧបត្ថមដោយក្រសួងបរិស្ថាន ជូនដល់បេក្ខជនប្រឡង នៅមណ្ឌលប្រឡងវិទ្យាល័យក្រុងព្រះសីហនុ ផងដែរ។
ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃដដែលនេះដែរ លោកស្រី ហៀក ហុីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកកញ្ចប់វិញ្ជាសាប្រឡង សម្រាប់បេក្ខជន ដែលប្រឡងនៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន វាលរេញ ដោយមានការចូលរួមជាកិត្តិយសពីលោកជំទាវ ឃុន រចនា ប្រធានគណៈមេប្រយោគទូទាំងប្រទេស ព្រមទាំង លោក ស កក្កដា អភិបាលស្រុកព្រៃនប់ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក លោកស្រី ជាគណៈកម្មការដែលមានភារកិច្ចក្នុងមណ្ឌលប្រឡងផងដែរ។
ដោយឡែក ចំពោះមណ្ឌលប្រឡងចំនួន៣ទៀត បើកវិញ្ញាសាដោយគណៈកម្មការដែលមានភារកិច្ចនៅក្នុងមណ្ឌលប្រលង។ កិច្ចដំណើរការសំណេរនៅម៉ោងទី១ បានដំណើរការដោយរលូន ពុំមានបញ្ហាសុខភាព និងបញ្ហាផ្សេងៗឡើយ។ ជាមួយគ្នានេះ គណៈកម្មការទាំងអស់យកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវខ្ពស់។