Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត លោក គង់ វិតាណៈ និងលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ

ឯកឧត្តម ម៉ាង ស៊ីណេត លោក គង់ វិតាណៈ និងលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ

ព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ាង ស៊ីណេត លោក គង់ វិតាណៈ និងលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំរបស់ទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ និងលើកទិសដៅអនុវត្តផែនការឆ្នាំ២០២២ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអន្តរវិស័យ ប្រធានអនុប្រធានការិយាល័យ ចំណុះទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ។