Home / ព័ត៌មានទូទៅ / ឯកឧត្តម ហេង ណារ៉េត ឯកឧត្តម យឹម សាលីន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីសិក្ខាសាលា និងដកស្រង់បទពិសោធន៍ស្តីពីការប្រមូលដឹកសំរាមរបស់ក្រុមហ៊ុន KSWM, GAEA, MIZUDA

ឯកឧត្តម ហេង ណារ៉េត ឯកឧត្តម យឹម សាលីន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីសិក្ខាសាលា និងដកស្រង់បទពិសោធន៍ស្តីពីការប្រមូលដឹកសំរាមរបស់ក្រុមហ៊ុន KSWM, GAEA, MIZUDA

ព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម យឹម សាលីន អគ្គនាយកនៃសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីសិក្ខាសាលា និងដកស្រង់បទពិសោធន៍ស្តីពីការប្រមូលដឹកសំរាមរបស់ក្រុមហ៊ុន KSWM, GAEA, MIZUDA និងការគ្រប់គ្រងតាមប្រព័ន្ធទំនើប APP ព្រមទាំងទស្សនៈកិច្ចសិក្សានៅទីលានទុកដាក់សំរាមសំណល់រឹង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តព្រះសីហនុ ជូនបណ្ដារខេត្ត មន្ទីរបរិស្ថានរាជធានីខេត្ត និងខណ្ឌ ក្រុង ស្រុក នៅថ្នាក់ក្រោមជាតិទូទាំងប្រទេស។
គោលបំណងសិក្ខាសាលា និងទស្សនកិច្ចសិក្សា
ទីលានទុកដាក់សំរាម សំណល់រឹង និងអាងប្រព្រឹត្តកម្មទឹកកខ្វក់៖
១.បញ្រ្ជាបការយល់ដឹងអំពីការគ្រប់គ្រងសំរាម សំណល់រឹង និងការសាងសង់ស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ទៅដល់បណ្តារាជធានី-ខេត្ត ក្រុង ស្រុក នៃព្រះរាជាណាចក្រកម្ពុជា។
២.បញ្រ្ជាបការយល់ដឹងអំពីប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនចាប់ពីចំណុចបង្កើតរហូតដល់ទីលាន។
៣.បញ្រ្ជាបការយល់ដឹងក្នុងការជំរុញការអនុវត្តគោលការណ៍កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃនិងការទាញយកធនធានពីសំណល់។
៤.បញ្រ្ជាបការយល់ដឹងអំពីការទុកដាក់សំរាម សំណល់រឹង និងការប្រតិបត្តិការទីលាន ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងប្រកបដោយសុវត្ថិភាពបរិស្ថាន។
៥.បញ្រ្ជាបការយល់ដឹងអំពីការចាត់ចែងគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង។
៦.បញ្រ្ជាប និងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីការគ្រប់គ្រង និងការធ្វើប្រព្រឹត្តិកម្មសំណល់រាវទីប្រជុំជនដើម្បីចូលរួមចំណែកគាំពារបរិស្ថាន និងធនធានធម្មជាតិ។
៧.បង្កើនការយល់ដឹងនូវបច្ចេកវិទ្យាថ្មី (ប្រព័ន្ធ App) ដើម្បីតាមដានសកម្មភាព ប្រមូលដឹកជញ្ជូនរបស់ប្រតិបត្តិករចាប់ពីចំណុចបង្កើតរហូតដល់ទីលាន និងការទូទាត់ថ្លៃពីសេវាករ ឬការចូលរួមមតិយោបល់ផ្សេងៗពីប្រជាពលរដ្ឋទូទៅ។