Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដាំដើមរំដួល និងដើមកោងកាង នៅក្នុងបរិវេណស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ (PS2)

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដាំដើមរំដួល និងដើមកោងកាង នៅក្នុងបរិវេណស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ (PS2)

ព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដាំដើមរំដួល និងដើមកោងកាង នៅក្នុងបរិវេណស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីបង្កើនសោភ័ណភាពបន្ថែមទៀត។

​ក្នុងឱកាសនៃការចុះពិនិត្យដាំដេីមកោងកាង និងដើមរំដួល​ជុំវិញបរិវេណស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២នោះ​ ឯកឧត្ដមអភិបាលខេត្តក៏បានណែនាំដល់ក្រុមការងារឱ្យស្ដារប្រឡាយបន្ថែមដើម្បីសម្រួលចរន្តទឹកហូរ។