Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពក្នុងសាលាបឋមសិក្សា -អនុវិទ្យាល័យ ព្រែកសង្កែ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពក្នុងសាលាបឋមសិក្សា -អនុវិទ្យាល័យ ព្រែកសង្កែ

ព្រឹកថ្ងៃសៅរ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពក្នុងសាលាបឋមសិក្សា -អនុវិទ្យាល័យ ព្រែកសង្កែ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ នាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តល់ថវិកាចំនួន ១៧,០០០,០០០ រៀល ដល់លោកនាយកសាលា បឋមសិក្សា អនុវិទ្យាល័យ ព្រែកសង្កែសម្រាប់ប្រើប្រាស់តាមភាពចាំបាច់ក្នុងការរៀបចំកែលម្អរសោភណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងបរិវេណសាលាផងដែរ។