Home / ព័ត៌មានទេសចរណ៍ / សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប មានផ្លូវថ្នល់ ផ្លូវថ្មើរជើង បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប គំនូសចរាចរណ៍ កម្រាលថ្មក្រនីត និងការដាំដើមឈើអមសងខាងផ្លូវជាដើម ជាការទាក់ទាញ និងលើកកម្ពស់សោភ័ណភាពខេត្តព្រះសីហនុ កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត

ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ និងភ្ញៀទេសចរមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនាពេលខាងមុខ។ សម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា នេះ ដែលអមដំណើរដោយឯកឧត្តមអភិបាលខេត្ត គួច ចំរើន ក្នុងនោះបានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ (PS2) នៅជិតសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានសមត្ថភាពផលិតទឹកកខ្វក់បាន ៧,២០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងបានអញ្ជើញពិនិត្យបន្ទប់ទឹកសាធារណៈ(បន្ទឹកទឹកលេខ៤) និងទេសភាពនៅតាមបណ្តោយឆ្នេរសមុទ្រចាប់ពីឆ្នេរអូរឈើទាល រហូតដល់ដើមឈើចាំស្នេហ៍ ព្រមទាំងបន្តអញ្ជើញពិនិត្យផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុផងដែរ។