Home / ព័ត៌មានទូទៅ / កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិ២

កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិ២

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិ២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សា ខេត្ត និងលោក គង់ វីតាណៈ អភិបាលរង នៃគណ:អភិបាល ខេត្តព្រះសីហនុ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ ។

ក្នុងកិច្ចប្រជុំនេះបានប្រារព្ធទៅតាមរបៀបវារៈ
1-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី ២៧ អាណត្តិទី ២ របស់ក្រុមប្រឹក្សាខេត្ត ព្រះសីហនុ
2-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិ ទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ។
3-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៦ ស្តីពីការ អនុវត្តការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ ។
4-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០១៦ ។
5-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានា របស់ក្រុមប្រឹក្សា ខេត្តព្រះសីហនុ ។
6-ពិភាក្សាលើបញ្ហាផ្សេងៗ។ (សម្បត្តិ)

01

02

03