Home / ព័ត៌មានទូទៅ / ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ

ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន អង្គភាពទទួលការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ។
ឯកឧត្តម លី រស្មី អនុរដ្ឋលេខធិកាក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បើកកិច្ចប្រជុំពិនិត្យមើលសមិទ្ធិផលដែលក្រុមហ៊ុន និងអង្គភាពនីមួយៗស្ថាបនាតាមនិតិវិធី ដើម្បីត្រៀមរៀបចំការប្រគល់ទទួលនូវសមិទ្ធិផលដែលបានស្ថាបនារួចរាល់ ថាតើយើងត្រូវធ្វើអ្វីខ្លះក្នុងការប្រគល់ទទួល និងផ្ទេរជូនរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្ត ដើម្បីធានានិរន្តរភាពក្នុងការថែទាំប្រើប្រាស់បានយូរ។ ម្យ៉ាងទៀតការខិតខំកស្ថាបនាផ្លូវរបស់ក្រុមហ៊ុន និងអង្គភាពនីមួយៗមានការសហការការទទួលខុសត្រូវនិងទទួលបានសមិទ្ធិផលល្អដូចថ្ងៃនេះ ពិសេសការវាយតម្លៃការស្ថាបនា ទោះបីជួបប្រទះការរីករាលដាលនៃបរិបទជំងឺកូវីដ-១៩ យើងនៅតែទទួលខុសត្រូវក្នុងការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុទទួលបានជោគជ័យ ។
ឯកឧត្តមបន្តថា យើងត្រូវបង្កើតក្រុមការងារចំនួន ៤ក្រុម ដែលមានក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម និងក្រុមការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមការងារនីមួយៗមានភារកិច្ចចុះបំពេញភារកិច្ចពិនិត្យកាងារស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយផ្តោតសំខាន់មានដូចជា៖
១.កំរាលផ្លូវ
២.ប្រព័ន្ធលូទឹកភ្លៀង
៣.លូទឹកកខ្វក់
៤.ចិញ្ចើមផ្លូវ
៥.ការងារក្រាលថ្មក្រានីត
៦.បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ
៧.ជញ្ជាំងថ្មនៅតាមបណ្តោយឆ្នេរ
៨.លូចំហរ
៩.បេតុងអ៊ុតកៅស៊ូ
១០.គំនូសចរាចរណ៍
១១.ការងារដាំដើមឈើលម្អផ្លូវជាដើម ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណក្រុមហ៊ុន និងអង្គភាពដែលបានសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ស្របតាមបទដ្ឋានលក្ខណបច្ចេកទេស និងបន្តត្រួតពិនិត្យអំពីគុណភាពមុននឹងផ្ទេរមកឱ្យរដ្ឋបាលខេត្តព្រះសីហនុជាគ្រប់គ្រងវិញ។ ព្រោះផ្លូវ ៣៤ខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលក្រុមហ៊ុន និងអង្គភាព ដែលបានស្ថាបនាបញ្ចប់ទាំងស្រុង ។
ក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានសំណូមពរឱ្យក្រុមការងារចុះពិនិត្យវាយតម្លៃនៃការខូចខាត និងចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឱ្យក្រុមហ៊ុន និងអង្គភាពទទួលកាស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ធ្វើការជួសជុលឱ្យមានគុណភាព ១០០ភាគរយ ម្យ៉ាងទៀតខេត្តព្រះសីហនុ និងត្រូវបើកទទួលភ្ញៀវទេសចរ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១ខាងមុខនេះ ខេត្តព្រះសីហនុ និងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំវេទិការអាស៊ាននៅខែមករា ឆ្នាំ២០២២ និងបន្តបើកកិច្ចប្រជុំកំពូលផ្សេងៗទៀតនៅពេលខាងមុខ ៕
May be an image of one or more people and indoor

 

May be an image of 2 people and indoor
May be an image of 2 people and indoor
May be an image of indoor
May be an image of 3 people, people sitting and indoor
May be an image of 2 people, people sitting, people standing and indoor