Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងលើកទឹកចិត្ត ប្រជាការពារ បុគ្គលិកអនាម័យដែលបានសម្អាតឆ្នេរ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងលើកទឹកចិត្ត ប្រជាការពារ បុគ្គលិកអនាម័យដែលបានសម្អាតឆ្នេរ

នារសៀលថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសាកសួរសុខទុក និងលើកទឹកចិត្ត ប្រជាការពារ បុគ្គលិកអនាម័យ ដែលបានខិតខំសម្អាតឆ្នេរ និងរើសកម្ទេចថ្មចេញពីឆ្នេរ ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានកោតសរសើរពីការខិតខំរបស់បងប្អូនអនាម័យទាំងអស់ ដែលបានសម្អាតឆ្នេរ និងរើសកម្ទេចថ្មចេញពីឆ្នេរ បន្ថែមពីនោះទៀតឯកឧត្តមអភិបាលខេត្តបានណែនាំអោយបងប្អូនបន្តចូលរួមសម្អាតបន្ថែមទៀត ដើម្បីសោភណ្ឌឆ្នេរសមុទ្ររបស់យើងទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់លើកទឹកចិត្តដល់ប្រជាការពារ និងបុគ្គលិកអនាម័យក្នុង ម្នាក់ៗ៥០.០០០រៀលផងដែរ។