Home / ព័ត៌មានទូទៅ / ការដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ រង្វង់មូលព្រះបដិមា ឧមាមហេស្វរ រង្វង់មូលព្រះថោង និងរង្វង់មូលសីហរាជមុខបី

ការដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ រង្វង់មូលព្រះបដិមា ឧមាមហេស្វរ រង្វង់មូលព្រះថោង និងរង្វង់មូលសីហរាជមុខបី

ព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ រង្វង់មូលព្រះបដិមា ឧមាមហេស្វរ រង្វង់មូលព្រះថោង និងរង្វង់មូលសីហរាជមុខបី ។ ហើយបន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានបន្តអញ្ជើញចុះពិនិត្យទីតាំងត្រៀមសាងសង់ស្ថានីយ៍ចម្រោះទឹកកង្វក់ទី៣ សង្កាត់លេខ៤ និងស្ថានីយ៍ចម្រោះទឹកកង្វក់ទី១ ស្ថានីយ៍ចម្រោះទឹកកង្វក់ទី២ ស្ថិតនៅសង្កាត់លេខ៣ ស្ថិតនៅក្រុងព្រះសីហនុ។