Home / ព័ត៌មានទូទៅ / ការនាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ

ការនាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី បាននាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទាំងដូសទី១និងដូសទី២។ អញ្ជើញទទួលជំនួយនេះ តំណាងដោយឯកឧត្តម ឧត្តមនាវីឯកអ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ក្នុងនាមឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងទឹក ហើយពិធីប្រគល់ទទួលធ្វើឡើងនៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ។

ម្ហូបអាហារនិងសម្ភារៈត្រូវបានបែងចែកជូនក្រុមគ្រូពេទ្យកងទព័ជើងទឹកទាំង៣ផ្នែក ដែលកំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដោយក្នុងមួយផ្នែកទទួលបាន៖
១.សាច់ក្រក ៥០០គីឡូ សរុប ១៥០០គីឡូ
២.ត្រីងៀត ៥០០គីឡូ សរុប ១៥០០គីឡូ
៣.មីកំប៉ុង ២០កេស សរុប ៦០ កេស
៤. អង្ករ ១តោន សរុប ៣តោន
៥.ត្រីខ ២០កេសធំ សរុប ៦០កេសធំ
៦.បន្លែ ៥០០០គីឡូ សរុប ១៥០០០គីឡូ
៧.ទឹកក្រូច ១០កេស សរុប ៣០កេស
៨.បាកាស ១០កេស សរុប ៣០កេស
៩.ខារ៉ាប៉ាវ ១០កេស សរុប ៣០កេស
១០.ទឹកសុទ្ធ ៥០កេស សរុប ១៥០កេស
១១. ម៉ាស់ ២កេសធំ សរុប ៦កេសធំ
១២.ទឹកអាកុល ២០កាន សរុប ៦០កាន
១៣.ស្រោមដៃ ២កេសធំ សរុប ៦កេសធំ
១៤.របាំងមុខ ២០០ឈុត សរុប ៦០០ឈុត
១៥.ដបសំរាប់បាញ់អាកុល ១០ដប សរុប ៣០ដប៕