Home / ព័ត៌មានទូទៅ / ពិធី សំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រះសីហនុ

ពិធី សំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធី សំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រះសីហនុ នៅសាលធំនៃសាលាខេត្តព្រះសីហនុ។

នៅក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីសំណាក់ មន្រ្តី ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ ស្នងការនគរបាល ក្នុងខេត្តព្រះសីហនុ ប្រមាណ៣៤៥នាក់ ផងដែរ។

នៅក្នុងពីធីនេះ ឯកឧត្តម យន្ត មីន បានថ្លែងពីមតិសា្វគមន៍យ៉ាងកក់ក្ដៅក្នុងដំណើររបស់ សម្ដេចតេជោ មកកាន់ខេត្តព្រះសីហនុ អំពីស្ថានភាពទូទៅ និងការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ។

ក្នុងនោះដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានមតិផ្ដាំផ្ញើ ចំណុចមួយចំនួនដូចខាងក្រោម៖
១-ត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមអោយបានល្អ
២-ខិតខំទប់ស្កាត់បញ្ហាចរាចគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន
៣-ចូលរួមបន្តអនុវត្តកម្មវិធីនយោបាយរាជរដ្ឋាភិបាល
៤-ខិតខំដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ
៥-ខិតខំលុបបំបាត់ភាពអសកម្មទាំងឡាយដែលនៅសេសសល់ ហើយជម្រុញការផ្តល់សេវាជូនប្រជាពលរដ្ឋ
៦-អំពាវនាវដល់ស្ថាប័នរកចំណូល (ពន្ធដារ គយ) ត្រូវខិតខំរកចំណូលសម្រាប់ជាតិ
៧-យកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីក្នុងខេត្តអោយបានល្អ
៨-ខិតខំរក្សាតំបន់ឆ្នេរ និងបន្តថែរក្សាបរិស្ថានឱ្យបានល្អ
៩-ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ពិសេសលើបញ្ហាព្រំដែន បញ្ហានេសាទ បទល្មើស លើផ្ទៃសមុទ្រ ត្រូវដោះស្រាយរាល់បញ្ហាដែលកើតមានឡើងរវាងប្រជាជន និងប្រជាជន ពិសេសលើបញ្ហានេសាទសមុទ្រ។ (សម្បត្តិ)

01

02

03

04

05

06