Home / សេចក្តីប្រកាសព័ត៌មាន / ការយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៤៧ឆ្នាំម្នាក់

ការយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៤៧ឆ្នាំម្នាក់

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណៈជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៤៧ឆ្នាំម្នាក់។

រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សាធារណជន ដែលមានទំនាក់ទំនងជិតដិត ជាពិសេសអ្នកបើកបររថយន្ត និងម៉ូតូកង់បី ដែលបានដឹកភ្ញៀវដែលត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ដូចបានរៀបរាប់ខាងលើ។ សូមអញ្ជើញ ទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ។ ដោយឡែកសម្រាប់នៅខេត្តព្រះសីហនុ សូមបងប្អូនមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។