Home / សេចក្តីប្រកាសព័ត៌មាន / ការយកសំណាកតេស្តពីស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំម្នាក់ ស្នាក់នៅបន្ទប់លេខ១៦០៦ សណ្ឋាគារជូហៃតាង (ផ្លូវឡើងវត្តលើ)ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ការយកសំណាកតេស្តពីស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំម្នាក់ ស្នាក់នៅបន្ទប់លេខ១៦០៦ សណ្ឋាគារជូហៃតាង (ផ្លូវឡើងវត្តលើ)ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណៈជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំម្នាក់ ស្នាក់នៅបន្ទប់លេខ១៦០៦ សណ្ឋាគារជូហៃតាង (ផ្លូវឡើងវត្តលើ)ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សាធារណជន ដែលមានទំនាក់ទំនងជិតដិត ជាពិសេសអ្នកបើកបររថយន្ត និងម៉ូតូកង់បី ដែលបានដឹកភ្ញៀវដែលត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ដូចបានរៀបរាប់ខាងលើ។ សូមអញ្ជើញ ទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ។ ដោយឡែកសម្រាប់នៅខេត្តព្រះសីហនុ សូមបងប្អូនមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។