Home / ព័ត៌មានទូទៅ / អំណោយមនុស្សធម៌ពីសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជា

អំណោយមនុស្សធម៌ពីសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជា

ព្រឹកថ្ងៃអាទិត្យ ២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជា សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក្រុមហ៊ុន ហៃ ឡាន ស៊ាន អ៉ិនវេសម៉ិន ឯ.ក និង JIU QIAN GROUP ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ ។
អំណោយរួមមាន÷
១. ម៉ាសធម្មតាចំនួន ១,២០០,០០០ ម៉ាស
២.ម៉ាស 3M ចំនួន ១០,០០០ម៉ាស
៣. ម៉ាស KN95 ចំនួន ១០០,០០០ម៉ាស
៤. របាំងមុខចំនួន ៣,០០០
៥. ថ្នាំផ្តាសាយចំនួន ៤,០០០ប្រអប់
៦. ម៉ាស៊ីនវាស់កំដៅចំនួន ៤០០គ្រឿង
៧. អាល់កុលចំនួន ៣,០០០ដប
៨. អាវពេទ្យចំនួន ២,០០០អាវ
៩. ទូរទស្សន៍វាស់កំដៅចំនួន ២គ្រឿង។
១០. ស្រោមដៃចំនួន ១,៥០០ គូ ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះសមាគមមិត្តប្រជាជនចិនជាំងស៊ូនៅកម្ពុជា សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក្រុមហ៊ុន ហៃ ឡាន ស៊ាន អ៉ិនវេសម៉ិន ឯ.ក និង JIU QIAN GROUP ដែលបានចូលរួមឧបត្ថម្ភម៉ាស់ និងសម្ភារ:មួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកប្រើប្រាស់បំរើឱ្យការងារការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ សកម្មភាពនេះជាទឹកចិត្តមនុស្សធម៌របស់សប្បុរសជនសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជា បានឧបត្ថម្ភសម្ភារ:បំរើឱ្យការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តមបានធ្វើការណែនាំឱ្យយកសម្ភារៈទាំងអស់នេះយកទៅចែកជូនមន្ត្រីរបស់យើងដែលកំពុងនៅតាមគោលដៅ ដើម្បីការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងធ្វើការបែងចែកម៉ាស់ទៅដល់ក្រុង ស្រុកក្នុងខេត្តព្រះសីហនុឱ្យបានគ្រប់ក្រុង ស្រុក ។
ឯកឧត្តម អភិបាលខេត្តសង្ឃឹម និងជឿជាក់ថា និងមានបងប្អូនសប្បុរសជនរបស់យើងបន្តជួយឧបត្ថម្ភគាំទ្រជាសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុជាបន្តទៀត ដើម្បីបំរើឱ្យការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុទទួលបានជោគជ័យ ៕