Home / ព័ត៌មានទូទៅ / ពិធី​បើក​សម្ភោធ​ ពិព័រ​ណ៍​ពាណិជ្ជកម្ម ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការ ទិញផលិតផលខ្មែរ

ពិធី​បើក​សម្ភោធ​ ពិព័រ​ណ៍​ពាណិជ្ជកម្ម ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការ ទិញផលិតផលខ្មែរ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ប៉ាន់ សូរស័ក្ក រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈ អភិបាល ខេត្តព្រះសីហនុ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួម ពិធីបើកសម្ភោធ ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការ ទិញផលិតផលខ្មែរ ដែល ប្រារព្ធធ្វើឡើងនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។

ក្នុងឱកាស បើកសម្ភោធនេះផងដែរ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានសំដែង នូវការអបអរសាទ និងកោតសរសើរ ចំពោះការរៀបចំ ឲ្យមាននូវការតាំងបង្ហាញ ផលិតផលខ្មែរក្នុងឱកាសយុទ្ធនាការ ទិញផលិតផលខ្មែរ របស់ក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មគ្រប់ខេត្ត ក្រុង ផលិតករ ពាណិជ្ជករ និងភាគីពាក់ព័ន្ធនានា ដែលជំរុញ ឲ្យមានព្រឹត្តការណ៍នេះកើតឡើង ជាពិសេសដែលបានជ្រើសរើស យកខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅ ទី៣។

ឯកឧត្តមក៏បានជម្រាបដល់ ប្រជាពលរដ្ឋពីវិស័យសំខាន់ៗ ព្រមទាំងកំណើនភ្ញៀវទេសចរ និងភាពរីកចម្រើននានាក្នុង ខេត្តព្រះសីហនុផងដែរ និងស្នើដល់បងប្អូនជាម្ចាស់អាជីវករ កសិដ្ឋាន កសិករ អ្នកផ្គត់ផ្គង ព្រមទាំងដៃគូរពាក់ព័ន្ធ ទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ សូមឲ្យប្រើប្រាស់ឲ្យអស់លទ្ធភាព និងសមត្ថភាពដែលខ្លួនមានក្នុងការផ្លាស់ប្តូរ បទពិសោធន៍គ្នា ទៅវិញទៅមកក្នុងការផលិត ការផ្តល់ព័ត៌មានជូនទៅដល់អ្នកទស្សនាទាំងអស់ និងស្វែងរកអតិថិជន សំរាប់ការលក់ផលិតផលរបស់ខ្លួន។ លើសពីនេះទៅទៀត ឯកឧត្តមក៏ស្នើឲ្យប្រជាពលរដ្ឋ និងអ្នកដែលបានមកទស្សនា ទាំងអស់ចូលរួមគាំទ្រ ផលិតផលកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ពាណិជ្ជកម្ មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការ ទិញផលិតផលខ្មែរ ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ក្នុងឱកាសតាំងពិព័រណ៍នេះ ក៏មានការប្រគុំតន្ត្រី និងសិល្បះជូនបងប្អូន ប្រជាពលរដ្ឋទស្សនាផងដែរ។ សម្បត្តិ

01

02

03

04

05

06

07

08

09

10

11

12

13