Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ណែនាំស្តីពី ការប្រើប្រាស់​ លិខិតបញ្ជាក់ ទីលំនៅ សំរាប់គោលដៅ នៃការចុះឈ្មោះ បោះឆ្នោត ទៅដល់មន្រ្តីតាមភូមិ ឃុំ សង្កាត់

កិច្ចប្រជុំ ណែនាំស្តីពី ការប្រើប្រាស់​ លិខិតបញ្ជាក់ ទីលំនៅ សំរាប់គោលដៅ នៃការចុះឈ្មោះ បោះឆ្នោត ទៅដល់មន្រ្តីតាមភូមិ ឃុំ សង្កាត់

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ណែនាំស្តីពី ការប្រើប្រាស់ លិខិតបញ្ជាក់ទីលំនៅ សំរាប់គោលដៅនៃ ការចុះឈ្មោះបោះឆ្នោត ទៅដល់មន្រ្តីតាមភូមិ ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការអញ្ជើញចូល រួមពីសំណាក់ លោក លោកស្រី ប្រធានភូមិ ស្មៀន ឃុំ សង្កាត់ ជំទប់នានា ជុំវិញខេត្តព្រះសីហនុផងដែរ។

នៅក្នុងអង្គប្រជុំនេះផងដែរ ក៏បានចែកនូវលិខិតបញ្ជាក់ទីលំនៅ ជូនទៅដល់តំណាងភូមិ ឃុំ សង្កាត់នានាផងដែរ ហើយ ក៏បានបង្ហាញ ណែនាំក្នុងការសរសេរលិខិតបញ្ចាក់ទីលំនៅផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានសំណូមពរ
ទី១៖ ឲ្យខិតខំបន្ថែម នូវការបម្រើសេវាកម្មដល់ប្រជាពលរដ្ឋ ត្រូវចាំនូវពាក្យមួយដែលគេលើកឡើងថាក្នុងនាមជាមន្រ្តី គឺជាអ្នកបម្រើប្រជាពលរដ្ឋ ។
ទី២៖ ការរៀបចំនូវអប្បកិរិយាឲ្យបានសមរម្យ
ទី៣៖ ត្រួតពិនិត្យនូវបញ្ហាផ្សេងៗឲ្យបានច្បាស់លាស់មុននឹងចុះហត្ថលេខា និងបោះត្រា។(សម្បត្តិ)

01

02

03

04