Home / ព័ត៌មានទូទៅ / ការបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងកម្មវិធីវិនិយោគសង្កាត់

ការបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងកម្មវិធីវិនិយោគសង្កាត់

ព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោជ ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ឆេង សុភ័ក្រ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម ហេង ស៊ឺ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងកម្មវិធីវិនិយោគសង្កាត់ ដោយមានការចូលរួមពី ប្រធានមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង តំណាងអង្គការជាតិ អន្តរជាតិ សប្បុរសជន ចៅសង្កាត់ និងសមាជិក សមាជិកា អង្គសិក្ខាសាលា។

លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង មានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១- ២០២៣) របស់រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ក្រុងកោះរ៉ុង រៀបចំស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ និងការកសាងផែនការវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ផ្អែកតាមផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំ(២០២០-២០២៤) នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងកោះរ៉ុង ឆ្លើយតបតាមតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោក នួន ប៊ុនថុល បន្តថា គម្រោងក្រុងកោះរ៉ុង លើកជូនអង្គសិក្ខាសាលាមាន ៤១គម្រោង ក្នុងនោះ
១.ផ្នែកសេដ្ឋកិច្ចមាន ១០គម្រោង
២.ផ្នែកសង្គមកិច្ចមាន ៦គម្រោង
៣.ផ្នែកប្រើប្រាស់ដីធ្លីមាន និងគ្រប់គ្រងធនធានធម្មជាតិ បរិស្ថានគ្រប់ គ្រងគ្រោះមហន្តរាយ និងការប្រប្រួលអាកាសធាតុមាន ១៤គម្រោង
៤.ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមាន១១គម្រោង ។
គម្រោងសកម្មភាពសង្កាត់ទាំងពីរលើកជូនក្នុងអង្គសិក្ខាសាលាមាន១៣៣ គម្រោងក្នុងនោះ
១-ផ្នែកសេដ្ឋកិច្ចមាន ១៥គម្រោង
២.ផ្នែកសង្គមកិច្ចមាន ៤៨គម្រោង
៣.ផ្នែកធនធានធម្មជាតិ និងបរិស្ថានមាន ៤៤គម្រោង
៤-ផ្នែករដ្ឋបាលនិងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈមាន ២៦គម្រោង ។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុងកោះរ៉ុង ដើម្បីធានាឱ្យមានសង្គតិភាពរវាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១- ២០២៣) របស់រដ្ឋបាលខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលក្រុង និងសង្កាត់កោះរ៉ុង ជាសកម្មភាពមួយមានការចូលរួមពីស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ និងសប្បុរសជន ដែលកំពុងប្រតិបត្តិការនៅតាមក្រុង សង្កាត់គោលដៅជួយគាំទ្រគម្រោងឬសកម្មភាពរបស់ក្រុង និងសង្កាត់តាមគោលការណ៍លក្ខណៈវិនិច្ឆ័យ និងគោលនយោបាយអភិវឌ្ឍន៍របស់ស្ថាប័ននីមួយៗសម្រាប់ស្វែងរកប្រភពមូល និធិជួយគាំទ្រគម្រោងវិនិយោគជា អាទិភាពរបស់ក្រុងនិងសង្កាត់គោលដៅ រួមចំណែកអភិវឌ្ឍន៍លើគ្រប់វិស័យតម្រូវ ការចាំបាច់ដល់ការលើកស្ទួយជីវភាពនិងសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសការកាត់បន្ថយភាពក្រីក្រ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលព្រមទាំងបានរួមចំណែកអនុវត្តឱ្យបានសម្រេចនូវផែនការអភិវឌ្ឍរបស់រដ្ឋបាលក្រុង និងសង្កាត់តាមគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាក្រុង ៕