Home / ព័ត៌មានទូទៅ / ក្មេងស្រីដែលបានរអិលជើងធ្លាក់ចូលទឹកជ្រោះ រមណីយដ្ឋានក្បាលឆាយ​ កាលពីរសៀលថ្ងៃទី​ ២១​ ខែតុលា​ ឆ្នាំ២០២០​ សមត្ថកិច្ច​ និងក្រុមសង្គ្រោះ​ បានរកឃេីញសាកសពហើយ

ក្មេងស្រីដែលបានរអិលជើងធ្លាក់ចូលទឹកជ្រោះ រមណីយដ្ឋានក្បាលឆាយ​ កាលពីរសៀលថ្ងៃទី​ ២១​ ខែតុលា​ ឆ្នាំ២០២០​ សមត្ថកិច្ច​ និងក្រុមសង្គ្រោះ​ បានរកឃេីញសាកសពហើយ

សូមជម្រាបជូនថា ក្មេងស្រីដែលបានរអិលជើងធ្លាក់ចូលទឹកជ្រោះ រមណីយដ្ឋានក្បាលឆាយ​ កាលពីរសៀលថ្ងៃទី​ ២១​ ខែតុលា​ ឆ្នាំ២០២០​ សមត្ថកិច្ច​ និងក្រុមសង្គ្រោះ​ បានរកឃេីញសាកសពហើយ នាព្រឹកថ្ងៃទី​២២​ ខែតុលា​ ឆ្នាំ២០២០​ នេះ​ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី​ ឯកឧ​ត្តម គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ​ ។

សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចប្បន្នស្នាក់នៅបណ្ដោះអាសន្ននៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ថ្ម រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ​ ខណៈពេលមកលេងកំសាន្តជាមួយក្រុមគ្រួសារ កាលពីរសៀលថ្ងៃ២១​ ខែតុលា​ ឆ្នាំ២០២០​។