Home / ព័ត៌មានទូទៅ / ការកាយផ្តាច់ខ្នងទំនប់ទី៣ របស់ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយដើម្បីឱ្យទឹកហូរបានលឿន រំដោះការជន់លិចក្រុមទី១០ និងក្រុមទី១១ ភូមិ១ សង្កាត់លេខ១

ការកាយផ្តាច់ខ្នងទំនប់ទី៣ របស់ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយដើម្បីឱ្យទឹកហូរបានលឿន រំដោះការជន់លិចក្រុមទី១០ និងក្រុមទី១១ ភូមិ១ សង្កាត់លេខ១

នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ សម្រេចកាយផ្តាច់ខ្នងទំនប់ទី៣ របស់ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយដើម្បីឱ្យទឹកហូរបានលឿន រំដោះការជន់លិចក្រុមទី១០ និងក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយជំនន់ទឹកភ្លៀង បន្ទាប់ពីក្រុមហ៊ុនបានបើកទ្វារទឹកជាប្រចាំចំនួនពីរបីថ្ងៃជាប់គ្នា ដើម្បីរំដោះទឹកប៉ុន្តែមិនស្រក។