Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្តីពី ការបោះបង្គោលកំណត់ព្រំទីលានចាក់សំរាម និងស្តាប់បទបង្ហាញស្តីពីអនុគម្រោងសាងសង់ទីលានចាក់សំរាមខេត្តព្រះសីហនុ

កិច្ចប្រជុំស្តីពី ការបោះបង្គោលកំណត់ព្រំទីលានចាក់សំរាម និងស្តាប់បទបង្ហាញស្តីពីអនុគម្រោងសាងសង់ទីលានចាក់សំរាមខេត្តព្រះសីហនុ

នៅរសៀលថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំស្តីពី ការបោះបង្គោលកំណត់ព្រំទីលានចាក់សំរាម និងស្តាប់បទបង្ហាញស្តីពីអនុគម្រោងសាងសង់ទីលានចាក់សំរាមខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។