Home / ព័ត៌មានទូទៅ / ការអញ្ជើញសាកសួរសុខទុក្ខ លោក ងូ សុមុនី មន្ត្រីព័ត៌មានខេត្ត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

ការអញ្ជើញសាកសួរសុខទុក្ខ លោក ងូ សុមុនី មន្ត្រីព័ត៌មានខេត្ត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

ព្រឹកថ្ងៃចន្ទ ១៥ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខ លោក ងូ សុមុនី មន្ត្រីព័ត៌មានខេត្ត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ កន្លងមក បណ្តាលអោយបាក់ឆ្អឹងដងកាំបិត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្តម្ភជាសម្ភារៈ ថវិកា និងសម្របសម្រួលថ្លៃព្យាបាលជូន លោក ងូ សុមុនី និងបានជូនពរលោកបានឆាប់ជាសះស្បើយ ដើម្បីត្រឡប់ចូលបម្រើការងារវិញផងដែរ។